ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គូប្រជែងនឹងដកខ្លួន លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់នឹងក្លាយជាអគ្គលេខាធិការថ្មីនៃអង្គការណាតូ
2024-06-19 10:29:52cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីភាគីហូឡង់កាលពីថ្ងៃទី១៨ខែមិថុនាតាមម៉ោងក្នុងតំបន់ថា លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់នឹងក្លាយជាអគ្គលេខាធិការថ្មីនៃអង្គការណាតូ ។

តាមការបង្ហើបព័ត៌មានឱ្យដឹងថា បច្ចុប្បន្ននេះ លោក Klaus Iohannis ប្រធានាធិបតីរ៉ូម៉ានីដែលជាគូប្រជែងតែមួយគត់របស់លោក Mark Rutte នឹងប្រកាសដកខ្លួនចេញពីការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការណាតូនៅពេលដ៏ខ្លីខាងមុខនេះ ។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្នបានឆ្លើយតបអំពីករណីនេះថា ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីជិតនឹងបញ្ចប់ហើយ លោកថ្លែងថា លោក Mark Rutte គឺជាបេក្ខជនឈរឈ្មោះដ៏មានឥទ្ធិពល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស