ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang និងលោក Maros Sefcovic អនុប្រធានប្រតិបតិ្តនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានរៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់ចិន-អឺរ៉ុបស្តីពីបរិស្ថាននិងអាកាសធាតុលើកទី៥
2024-06-19 10:35:56cri
Share with:

      ថ្ងៃទី ១៨ ខែមិថុនា លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Maros Sefcovic អនុប្រធានប្រតិបតិ្តនៃគណៈកម្មាធិការសហភាពអឺរ៉ុបនៅក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក និងបានរួមគ្នារៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់ចិន-អឺរ៉ុបស្តីពីបរិស្ថាននិងអាកាសធាតុលើកទី៥ ។

      លោក Ding Xuexiang បានលើកឡើងថា ប្រទេសចិនអនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្រជាតិស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ សមិទ្ធផលនៃការអភិវឌ្ឍបៃតងនិងបញ្ចេញកាបូនទាបរបស់ប្រទេសចិនត្រូវបានទទួលស្គាល់ជាទូទៅ ។ ប្រទេសចិនបានប្រកាសថា នៅមុនឆ្នាំ២០៣០ នឹងសម្រេចឱ្យបាននូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល ហើយនៅមុនឆ្នាំ២០៦០ នឹងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូន ព្រមទាំងបានដាក់បញ្ចូលផែនការនេះក្នុងការបង្កើតរចនាសម័្ពន្ធនៃកិច្ចកសាងអរិយធម៌បរិស្ថាន និងការបង្កើតរចនាសម័្ពន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមចិន ដើម្បីធានាឱ្យសម្រេចបាននូវគោលដៅ “កាបូនពីរ”តាមការកំណត់ ។

        លោក Ding Xuexiang បានថ្លែងទៀតថា  ភាគីទាំងពីរចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយនិងលំហសហប្រតិបត្តិការដ៏ធំធេងក្នុងការធ្វើបរិវត្តកម្មបៃតង ។ ភាគីយើងទាំងពីរគួរតែពង្រីកឱ្យបានមានប្រសិទ្ធភាពនូវយន្តការសន្ទនាជាន់ខ្ពស់ អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា  រួមគ្នាកសាងសហគមន៍រួមជីវិតលើភពផែនដី ។

      ជាការឆ្លើយតប លោក Maros Sefcovic បានថ្លែងថា ភាគីអឺរ៉ុបសូមកោតសរសើរចំពោះប្រទេសចិនដែលបានអនុវត្តវិធានការយ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពដើម្បីជំរុញការអភិវឌ្ឍបៃតងនិងបញ្ចេញអាបូនទាប រីករាយរួមសហការជាមួយប្រទេសចិនដើម្បីជំរុញឱ្យកិច្ចសហប្រតិ្តបតិ្តការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថានជាដើមមានភាពស៊ីជម្រៅ ក្នុងន័យជំរុញឱ្យមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី ២៩ទទួលបានជោគជ័យ ក៏ដូចជាជំរុញអភិបាលកិច្ចសកលលើវិស័យបរិស្ថាននិងអាកាសធាតុនៅលើពិភពលោកទាំងមូល ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស