ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai
2024-06-19 16:21:33cri
Share with:

    កាលពីរសៀលថ្ងៃទី១៨ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai ។ លោកបានអញ្ជើញទៅដល់អនុវិទ្យាល័យជនជាតិ Xining Guoluo និងវត្ត Hongjue ក្រុង Xining ដើម្បីស្វែងយលពីសភាពការណ៍ដូចជា កិច្ចសហការរវាងតំបន់ភាគខាងកើតនិងភាគខាងលិចប្រទេសចិននិងការផ្តល់ជំនួយមួយទល់មួយនៃការងារអប់រំ ការបង្កើនការអប់រំមនសិការសហគមន៍ប្រជាជាតិចិននិងប្រពៃណីល្អផូរផង់ដែលផ្សព្វផ្សាយពីការស្នេហាជាតិនិងស្រឡាញ់សាសនានៃមជ្ឈដ្ឋានព្រះពុទ្ធសាសនាតំបន់ Xizang និងការជំរុញសាមគ្គីភាពនិងវឌ្ឍនភាពនៃជនជាតិក្នុងតំបន់ជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស