ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អ្វីដែលអង្គការណាតូគួរធ្វើគឺពិចារណាពីកំហុសរបស់ខ្លួន តែមិនមែនមួលបង្កាច់និងវាយប្រហារប្រទេសចិននោះឡើយ
2024-06-19 11:20:35cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១៨ខែមិថុនា មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី១៧ខែមិថុនា លោកStoltenbergអគ្គលេខាធិការអង្គការណាតូបានព្រមានប្រទេសចិនថា ប្រសិនបើប្រទេសចិនបន្តផ្តល់បច្ចេកទេសយោធាដល់រុស្ស៊ី ហើយជួយឧបត្ថម្ភដល់រុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន នោះ សម្ព័ន្ធមិត្តនៃអង្គការណាតូនឹងធ្វើឱ្យប្រទេសចិនបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។ តើអ្នកនាំពាក្យមានការឆ្លើយតបបែបណាចំពោះករណីនេះ?

លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្នុងនាមជាបច្ច័យនៃសង្រ្គាមត្រជាក់និងជាក្រុមយោធាដ៏ធំបំផុតលើពិភពលោក តើណាតូបានដើរតួយ៉ាងណាក្នុងវិបត្តិអ៊ុយក្រែន? សហគមន៍អន្តរជាតិមានការសន្និដ្ឋានដ៏ត្រឹមត្រូវរបស់ខ្លួន។ អ្វីដែលអង្គការណាតូគួរធ្វើគឺពិចារណាពីកំហុសរបស់ខ្លួន តែមិនមែនមួលបង្កាច់និងវាយប្រហារប្រទេសចិនតាមតែទំនើងចិត្តនោះឡើយ។ ភាគីចិនមិនមែនជាអ្នកបង្កនិងជាសាមីភាគីនៃវិបត្តិអ៊ុក្រែននោះទេ ជានិច្ចកាល ភាគីចិនតែងតែជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធី។ សូមដាស់តឿនភាគីពាក់ព័ន្ធនានាឱ្យបញ្ឈប់ការទម្លាក់កំហុសនិងច្រានចោលទំនួលខុសត្រូវ បញ្ឈប់ទង្វើញុះញង់បំបែកបំបាក់អ្នកដទៃ កុំយកសាំងមកចាក់លើភ្លើងនិងញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ហើយធ្វើការងារជាក់ស្តែងដើម្បីដោះស្រាយវិបត្តិតាមវិធីនយោបាយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស