ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី
2024-06-19 11:46:37cri
Share with:

    តបតាមការអញ្ជើញរបស់លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួនៅយប់ថ្ងៃទី ១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី ។

    លោក Li Qiang បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥០ ឆ្នាំមក ទំនាក់ទំនងចិន-ម៉ាឡេស៊ីបានរក្សាការអភិវឌ្ឍដ៏ល្អប្រសើរ ទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមកត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ក៏ទទួលបានលទ្ធផលជាផ្លែផ្កាផងដែរដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។

    លោក Li Qiang បានថ្លែងបន្តថា ប្រទេសចិនរីករាយពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសម៉ាឡេស៊ីដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បង្កើនបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ដើម្បីរួមចំណែកជាកម្លាំងកាន់តែខ្លាំងក្លាក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស