ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកដំឡើងការព្យាករណ៍ចំពោះឱនភាពថវិកាក្នុងឆ្នាំសារពើពន្ធ២០២៤ដល់២៧ភាគរយ ស្មើនឹងចំនួនប្រហែល១.៩ទ្រីលានដុល្លារអាមេរិក
2024-06-19 14:19:40cri
Share with:

      ថ្ងៃទី១៨ខែមិថុនាតាមម៉ោងក្នុងតំបន់   ការិយាល័យថវិការដ្ឋសភាអាមេរិក(CBO)បានបង្ហាញថា  ដោយសារការចំណាយរបស់រដ្ឋាភិបាលបានកើនឡើងជាបន្តបន្ទាប់  ដូចនេះបានដំឡើងការព្យាករណ៍ចំពោះឱនភាពថវិការបស់អាមេរិកក្នុងឆ្នាំសារពើពន្ធនេះ ឡើងដល់២៧ភាគរយ  ស្មើនឹងចំនួនប្រហែល១.៩ទ្រីលានដុល្លារអាមេរិក។ ការព្យាករណ៍ចុងក្រោយបំផុតនេះខ្ពស់ជាងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័ននេះកាលពីខែកុម្ភៈ ចំនួនប្រហែល៤០០ប៊ីលានដុល្លារអាមេរិក។

      មូលហេតុសំខាន់ដែលការិយាល័យថវិការដ្ឋសភាអាមេរិកបានដំឡើងការព្យាករណ៍ចំពោះឱនភាពថវិកា  គឺមកពីកត្តាសំខាន់ៗមួយចំនួន  ដែលបូករួមទាំងជំនួយយោធាចំពោះបរទេស ថ្លៃដើមនៃការបិទទ្វាររបស់ធនាគារនិងការកើនឡើងនៃថវិកាចំណាយដែលអាចប្រើប្រាស់ដោយសេរីជាដើម។ ក្រៅពីនេះ តាមការព្យាករណ៍  ឱនភាពសរុបពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៤ នឹងឈានដល់ប្រហែល២២.១ទ្រីលានដុល្លារអាមេរិក ដែលខ្ពស់ជាងការព្យាករណ៍ដែលបានចេញផ្សាយនៅខែកុម្ភៈចំនួន១០ភាគរយ ដែលកើនឡើងប្រហែល២.១ទ្រីលានដុល្លារអាមេរិក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស