ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលប្រចាំក្រុងសៀងហៃរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើតឡើង
2024-06-19 14:46:48cri
Share with:

      ព្រឹកថ្ងៃទី ១៩ ខែមិថុនា ក្នុងវេទិកាLu Jiazui ប្រចាំឆ្នាំ២០២៤ដែលរៀបចំធ្វើនៅក្រុងសៀងហៃ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសបង្កើតមជ្ឈមណ្ឌលរបស់ខ្លួនប្រចាំក្រុងសៀងហៃ

      លោក Pan Shenggong ទេសាភិបាលធនាគារប្រជាជនចិនបានថ្លែងថា ស្វាគមន៍អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបង្កើតមជ្ឈមណ្ឌលនៅក្រុងសៀងហៃ ជឿជាក់ថា មជ្ឈមណ្ឌលនៅក្រុងសៀងហៃនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងចិនមានភាពកាន់តែស៊ីជម្រៅ និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសម្របសម្រួលលើវិស័យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរវាងប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញនិងគាំពារស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់និងពិភពលោកទាំងមូល ។

      លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា មជ្ឈមណ្ឌលនេះនឹងបង្កើនមួយកម្រិតទៀតនូវការងារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលពោរពេញទៅដោយភាពរស់រវើក ប្រការនេះមានអំណោយផលដល់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនៈរបស់រដ្ឋសមាជិក ព្រមនិងជំរុញកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចអន្តរជាតិផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស