ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingផ្តល់អនុសាសន៍ដ៏សំខាន់ចំពោះការងារបង្ការនិងទប់ទល់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ដោយតម្រូវឱ្យទប់ទល់នឹងគ្រោះមហន្តរាយដោយពេញទំហឹង ធ្វើការងារគ្រប់ផ្នែកឱ្យបានល្អ ដើម្បីធានាយ៉ាងប្រាកដប្រជានូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូល
2024-06-18 17:51:06cri
Share with:

      លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ចំពោះការងារនិងទប់ទល់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។

      លោកXi Jinpingបានគូសបញ្ជាក់ថា   នាពេលថ្មីៗនេះ  ភ្លៀងធ្លាក់យ៉ាងខ្លាំងបានកើតឡើងនៅកន្លែងជាច្រើននៃតំបន់ភាគខាងត្បូងប្រទេសចិនជាបន្តបន្ទាប់  ទឹកជំនន់និងគ្រោះមហន្តរាយភូគព្ភៈសាស្ត្របានកើតឡើងនៅខេត្តក្វាងទុង ហ្វូជៀនជាដើម ដែលបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនិងមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ហើយគ្រោះរាំងស្ងួតបានវិវត្តយ៉ាងឆាប់រហ័សនៅតំបន់មួយចំនួននៃភាគខាងជើងប្រទេសចិន។

      លោកXi Jinpingបានតម្រូវឱ្យទប់ទល់នឹងគ្រោះមហន្តរាយដោយពេញទំហឹង  រកគ្រប់មធ្យោបាយដើម្បីរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងអ្នកជាប់គាំង រៀបចំចាត់ចែងឱ្យបានសមរម្យនូវប្រជាជនដែលរងគ្រោះ  ធានាឱ្យមានសណ្តាប់ធ្នាប់ផ្នែកផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីភាព  កាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយជាអតិបរមា ហើយធានាយ៉ាងប្រាកដប្រជានូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន  ក៏ដូចជាស្ថិរភាពសង្គមទាំងមូលផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស