ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហ្វីលីពីនលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនដោយឯកតោភាគី ក្រសួងការបរទេសចិនថ្លែងថា នេះជាទង្វើរំលោភសិទ្ធិនិងផលប្រយោជន៍នៃអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងរបស់ប្រទេសចិន
2024-06-18 14:36:51cri
Share with:

      ថ្ងៃទី១៧ខែមិថុនា  លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ អ្នកសារព័ត៌មានបានសួរសំណួរក្នុងសន្និសីទថា  ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ខែមិថុនាថា  ភាគីហ្វីលីពីនបានដាក់សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៃសមុទ្រចិនខាងត្បូងទៅកាន់គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីបដើម្បីស្វែងរកការកំណត់សិទ្ធិផ្តាច់មុខរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានធម្មជាតិនៅលំហសមុទ្រនេះដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងដូចម្តេច?

     លោកLin Jianបានថ្លែងថា  ប្រទេសចិននិងហ្វីលីពីនមានវិវាទក្នុងបញ្ហាទឹកដីនិងការកំណត់ព្រំដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។ ការដែលហ្វីលីពីនលើកឡើងសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៃសមុទ្រចិនខាងត្បូងដោយឯកតោភាគី  គឺបានរំលោភលើសិទ្ធិនិងផលប្រយោជន៍នៃអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងរបស់ប្រទេសចិន  និងរំលោភលើច្បាប់អន្តរជាតិដែលបូករួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ  ក៏ដូចជាបានរំលោភលើការកំណត់ពាក់ព័ន្ធនៃសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង។យោងតាមក្បួនច្បាប់ពិភាក្សានៃគណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីប ប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនដែលដាក់ជូនដោយភាគីហ្វីលីពីនពាក់ព័ន្ធនឹងលំហសមុទ្រដែលមានវិវាទនោះ  គណៈកម្មាធិការនេះមិនគួរយកទៅពិនិត្យពិភាក្សានិងទទួលស្គាល់ឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស