ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្មាំសមុទ្រចិនចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ក្រសួងការបរទេសចិនឆ្លើយតបថា ចំណាត់ការរបស់ចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់
2024-06-18 11:26:30cri
Share with:

ថ្ងៃទី ១៧ខែមិថុនា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ ពេលឆ្លើយសំណួរពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង លោកLinJianបានថ្លែងថា ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិនបានប្រកាន់ខ្ជាប់ការដោះស្រាយដោយសមរម្យនូវវិវាទនិងការខ្វែងគំនិតតាមរយៈការចរចានិងការពិគ្រោះពិភាក្សាជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់ ក្នុងពេលជាមួយគ្នានេះ ក៏នឹងតបតវិញយ៉ាងមុតមាំចំពោះរាល់ទង្វើដែលរំលោភសិទ្ធនិងបង្កហេតុក្នុងដែនសមុទ្រដែរ ។

លោកLinJianបានគូសបញ្ជាក់ថា នៅថ្ងៃទី១៧ខែមិថុនា ក្នុងសភាពការណ៍ដែលមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន នាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតគ្រឿងរបស់ហ្វីលីពីនបានបំពានចូលដោយខុសច្បាប់នៅដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះNanshaរបស់ប្រទេសចិន ដោយប៉ុនប៉ងធ្វើការផ្គត់ផ្គង់សម្ភារៈដែលបូករួមទាំងសម្ភារៈសំណង់ជាដើមចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដ៏ចាំបាច់ចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស