ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលចាប់ដំណើរការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃនូវសាច់ជ្រូកនិងផលិតផលធ្វើពីជ្រូកនាំចូលដែលផលិតនៅសហភាពអឺរ៉ុប
2024-06-18 15:21:55cri
Share with:

កាលពីថ្ងៃទី១៧ខែមិថុនា ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយសេចក្តីប្រកាសស្តីពីការចាប់ដំណើរការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃនូវសាច់ជ្រូកនិងផលិតផលធ្វើពីសាច់ជ្រូកនាំចូលដែលផលិតនៅសហភាពអឺរ៉ុប ។

អ្នកទទួលខុសត្រូវនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការស៊ើបអង្កេតលើកនេះគឺធ្វើតាមការស្នើសុំពីមជ្ឈដ្ឋានឧស្សាហកម្មក្នុងស្រុកចិន ។ ស្ថាប័នស៊ើបអង្កេតបានត្រួតពិនិត្យលិខិតស្នើសុំតាមការកំណត់នៃច្បាប់ពាក់ព័ន្ធរបស់ចិននិងការកំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ហើយសម្គាល់ថា ការស្នើសុំគឺសមស្របនឹងលក្ខខណ្ឌនៃការកសាងសំណុំរឿងស៊ើបអង្កេតការលក់បង្ខូចថ្លៃ ដូច្នេះ ក្រសួងសម្រេចចិត្តចាប់ដំណើរការការស៊ើបអង្កេត ។ ស្ថាប័នស៊ើបអង្កេតនឹងធ្វើការស៊ើបអង្កេតតាមផ្លូវច្បាប់ ធានាយ៉ាងពេញលេញនូវសិទ្ធិរបស់ភាគីពាក់ព័ន្ធនឹងផលប្រយោជន៍ ព្រមទាំងធ្វើការកាត់ក្តីយ៉ាងសត្យានុម័តនិងយុត្តិធម៌តាមលទ្ធផលស៊ើបអង្កេត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស