ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការណាតូថ្លែងថា ខ្លួនកំពុងពិភាក្សាអំពីការដាក់អាវុធនុយក្លេអ៊ែរក្នុងសភាពប្រុងជើងការ ភាគីរុស្ស៊ីឆ្លើយតបថា វានឹងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង
2024-06-18 14:35:37cri
Share with:

      តាមដំណឹងនៃទីភ្នាក់ងារព័ត៌មានTASSនិងកាសែតអង់គ្លេសThe Daily Telegraph ផ្សាយនៅថ្ងៃទី១៧ខែមិថុនាឱ្យដឹងថា   លោកPeskovលេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា  ប្រទេសជាសមាជិកនៃអង្គការណាតូកំពុងពិភាក្សាអំពីការដាក់អាវុធនុយក្លេអ៊ែររបស់ពួកគេក្នុងសភាពប្រុងជើងការ  "នេះនឹងធ្វើឱ្យមានសភាពតានតឹងកាន់តែខ្លាំងឡើង"។ លោក Peskovបានថ្លែងថា ខុសពីមន្ត្រីអង្គការណាតូ  រុស្ស៊ីមិនដែលផ្តួចផ្តើមគំនិតឱ្យនិយាយពីរឿងនុយក្លេអ៊ែរទេ ព្រោះភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រធានបទស្តីពីអាវុធនុយក្លេអ៊ែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស