ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យឆ្មាំសមុទ្រចិនថ្លែងសុន្ទរកថាអំពីករណីដែលនាវាហ្វីលីពីនបំពានចូលក្នុងដែនថ្មប៉ប្រះទឹក Ren'ai
2024-06-18 11:27:05cri
Share with:

លោក Gan Yuអ្នកនាំពាក្យឆ្មាំសមុទ្រចិនបានថ្លែងថា នៅថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានល្មើសនឹងការសន្យារបស់ខ្លួន ដោយបានបញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿង និងកាណូតគ្រឿងឱ្យបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយខុសច្បាប់ ដោយប៉ុនប៉ងធ្វើការផ្គត់ផ្គង់សម្ភារៈចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ក្នុងអំឡុងពេលនោះ នាវាផ្គត់ផ្គង់សម្ភារៈរបស់ហ្វីលីពីនបានបើកចូលទៅជិតនិងប៉ុនប៉ងបំបុកនាវារបស់ចិដែលកំពុងធ្វើការជាប្រក្រតី។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដូចជាការព្រមាននិងរារាំង ត្រួតពិនិត្យនិងបណ្តេញដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិចំពោះនាវាហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល  មានភាពជំនាញនិងស្របច្បាប់។យើងដាស់តឿនហ្វីលីពីនម្តងទៀតថា រាល់ទង្វើរំលោភសិទ្ធិនិងបង្ករឿងហេតុទាំងអស់សុទ្ធតែគ្មានប្រយោជន៍អ្វីទេ ឆ្មាំសមុទ្រចិនរក្សាការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងបានត្រៀមលក្ខណៈឆ្លើយតបយ៉ាងម៉ឺងម៉ាត់រួចហើយ ដើម្បីគាំពារអធិបតេយ្យភាពនៃទឹកដីជាតិ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស