ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតសាលាយោធាHuangpu និងខួប៤០ឆ្នាំនៃការបង្កើតសមាគមនិស្សិតសាលាយោធាHuangpu ដោយបានគូសបញ្ជាក់ថា ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តយ៉ាងទូលំទូលាយដើម្បីរួមគ្នាសម្រេចបាននូវសុបិនចិន
2024-06-18 09:44:19cri
Share with:

          ខណៈពេលខួប១០០ឆ្នាំនៃការបង្កើតសាលាយោធាHuangpu និងខួប៤០ឆ្នាំនៃការបង្កើតសមាគមនិស្សិតសាលាយោធាHuangpu លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមឱ្យមជ្ឈិមបក្សកុម្មុយនិស្តចិនផ្ញើសារលិខិត សម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមាគមនិស្សិតសាលាយោធាHuangpu ព្រមនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះនិស្សិតរួមសាលាយោធាHuangpu និងញាតិសន្តានរបស់ពួកគេដែលរស់នៅទាំងក្នុងនិងក្រៅប្រទេសចិន ។

      ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរថ្មី និស្សិតរួមសាលាយោធាHuangpu គួរតែបន្តផ្សព្វផ្សាយស្មារតីសាលាHuangpu ពោលគឺ “សេ្នហាជាតិ និងបដិវត្តន៍”ជាបន្តបន្ទាប់ ប្រឆាំង “ឯករាជ្យភាពតៃវ៉ាន់”និងជំរុញការបង្រួបបង្រួមជាតិយ៉ាងមុតមាំ ក្នុងន័យប្រមូលផ្តុំកម្លាំងកាយចិត្តយ៉ាងទូលំទូលាយដើម្បីរួមគ្នាសម្រេចបាននូវសុបិនចិន ។ រំពឹងទុកនិស្សិតរួមសាលាយោធាHuangpu និងញាតិសន្តានទាំងឡាយមិនបំភ្លេចបណ្តាំចុងក្រោយរបស់បុព្វការី  រ៉ាប់រងទំនួលខុសត្រូវក្នុងយុគសម័យយ៉ាងអង់អាចក្លាហាន ចូលរួមកិច្ចកសាងទំនើបកម្មតាមបែបផែនចិនយ៉ាងសកម្ម និងរួមចំណែកដើម្បីជំរុញកិច្ចកសាងប្រទេសជាតិឱ្យបានខ្លាំងក្លា ក៏ដូចជាបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញផងដែរ ៕


អ្នកបកប្រែ:郭翔青
ប្លុកពិសេស