ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់ជប៉ុនបង្ហាញថា អត្រាគាំទ្ររបស់បក្សសេរីប្រជាធិបតេយ្យធ្លាក់ចុះដល់ត្រឹម១៩ភាគរយ
2024-06-17 14:31:26cri
Share with:

        តាមការផ្សាយដំណឹងនៃកាសែតAsahi Shinbun របស់ប្រទេសជប៉ុននៅថ្ងៃទី១៧ខែមិថុនាឱ្យដឹងថា    លទ្ធផលនៃការស្ទង់មតិតាមទូរស័ព្ទនៅទូទាំងប្រទេសជប៉ុនដែលធ្វើឡើងដោយកាសែតAsahi Shinbunចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែមិថុនានេះបានបង្ហាញថា អត្រាគាំទ្ររបស់បក្សសេរីប្រជាធិបតេយ្យបានធ្លាក់ចុះ៥ភាគរយបើធៀបនឹងខែឧសភាកន្លងទៅ ពោលគឺមកនៅត្រឹម១៩ភាគរយ។នេះជាលើកដំបូងដែលអត្រាគាំទ្ររបស់បក្សសេរីប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចបានធ្លាក់ចុះក្រោម២០ភាគរយ  តាំងពីទីភ្នាក់ងារនេះបានធ្វើការស្ទង់មតិតាមរយៈការហៅទូរស័ព្ទចេញទៅដោយព្រាវៗនៅខែមេសាឆ្នាំ២០០១។

       លទ្ធផលស្ទង់មតិក៏បានបង្ហាញផងដែរថា   អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោកKishidaគឺ២២ភាគរយដែលធ្លាក់ចុះ២ភាគរយបើធៀបនឹងលទ្ធផលស្ទង់មតិកាលពីខែមុន  គឺជាអត្រាគាំទ្រទាបបំផុតចាប់តាំងពីការបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកKishidaមក។លើសពីនេះទៀត អត្រាមិនគាំទ្រចំពោះគណៈរដ្ឋមន្ត្រីលោកKishidaបានកើនឡើង២ភាគរយបើធៀបនឹងខែមុន ពោលគឺរហូតដល់៦៤ភាគរយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស