ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍ដែល “គ្រូពេទ្យសុំលាឈប់ជាបន្តបន្ទាប់”បានបន្តកើតមាន រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ដំណើរការវិធានការឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល
2024-06-17 12:53:23cri
Share with:

ដើម្បីឆ្លើយតបនឹងការធ្វើកូដកម្មទូទាំងប្រទេសដែលមជ្ឈដ្ឋានវេជ្ជសាស្ត្រកូរ៉េខាងត្បូងបានកំណត់ធ្វើនៅថ្ងៃទី១៨ខែមិថុនានេះ លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសនៅពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីចំណាត់ការសន្តិសុខសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយមជ្ឈិមកាលពីថ្ងៃទី១៦ខែមិថុនាតាមម៉ោងក្នុងតំបន់ថា រដ្ឋាភិបាលនឹងចាប់ដំណើរការវិធានការឆ្លើយតបបន្ទាន់នៅថ្ងៃទី១៧ខែមិថុនា ដោយដាក់វេនគ្នាព្យាបាលអ្នកជំងឺធ្ងន់ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីកង្វះខាតគ្រូពេទ្យ ។

គួរបញ្ជាក់ថា នៅដើមខែកុម្ភៈឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការស្តីពីការបន្ថែមការទទួលយកនិស្សិតនៃសកលវិទ្យាល័យវេជ្ជសាស្ត្រឱ្យចូលបម្រើការងារ មជ្ឈដ្ឋានវេជ្ជសាស្ត្របានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះផែនការនេះ មានគ្រូពេទ្យចុះកម្មសិក្សានិងគ្រូពេទ្យប្រចាំមន្ទីរពេទ្យប្រហែល១ម៉ឺននាក់បានស្នើសុំលាឈប់ឬបដិសេធព្យាបាលជំងឺ ដែលបណ្តាលឱ្យកើតមានភាពចលាចលផ្នែកសុខាភិបាល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស