ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Sue Lines ប្រធានព្រឹទ្ធសភានិងលោក Milton Dick ប្រធានសភាតំណាងរាស្រ្តនៃសភាសហព័ន្ធអូស្ត្រាលី
2024-06-17 15:19:13cri
Share with:

    ព្រឹកថ្ងៃទី ១៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Sue Lines ប្រធានព្រឹទ្ធសភានិងលោក Milton Dick ប្រធានសភាតំណាងរាស្រ្តនៃសភាសហព័ន្ធអូស្ត្រាលីនៅទីក្រុង Canberra ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញបន្ទាប់ពីឆ្លងកាត់ការបត់បែន សមិទ្ធផលនេះគឺបានមកដោយមិនងាយទេ ។ នៅជំហានក្រោយ បើសិនជាចង់ទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំង គឺត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីយើងទាំងពីរ ។ សេដ្ឋកិច្ចរបស់ចិននិងអូស្ត្រាលីមានភាពបំពេញបន្ថែមគ្នាកម្រិតខ្ពស់ ហើយមានលំហធំទូលាយសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ។ លោករំពឹងថា សភាសហព័ន្ធអូស្ត្រាលីនឹងគាំទ្រយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរដើម្បីផ្តល់ការធានាផ្នែកច្បាប់និងបរិយាកាសនយោបាយដ៏ល្អប្រសើរចំពោះកិច្ចសហប្រតិបត្តិការនេះ ។

    ជាការឆ្លើយតប លោក Sue Lines និងលោក Milton Dick សុទ្ធតែបានថ្លែងថា សភាសហព័ន្ធអូស្ត្រាលីមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនាជាមួយប្រទេសចិនដើម្បីជំរុញឱ្យទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនរីកចម្រើនទៅមុខឥតឈប់ឈរ ក៏ដូចជាផ្តល់ផលប្រយោជន៍និងសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស