ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រប់មជ្ឈដ្ឋាននៃតំបន់តៃវ៉ាន់សម្តែងមតិប្រឆាំងនឹង"ឯករាជ្យភាពតៃវ៉ាន់"នៅក្នុងវេទិកាច្រកសមុទ្រតៃវ៉ាន់លើកទី១៦
2024-06-17 14:29:57cri
Share with:

      ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ    ឥស្សរជនជាច្រើនរូបនៃតំបន់តៃវ៉ាន់បានបញ្ចេញមតិយ៉ាងសកម្មក្នុងអំឡុងពេលចូលរួមវេទិកាច្រកសមុទ្រតៃវ៉ាន់លើកទី១៦នៅទីក្រុងXiamen ដើម្បីបង្ហាញពីប្រជាមតិពិតប្រាកដក្នុងសង្គមតៃវ៉ាន់ដែលប្រឆាំងនឹង"ឯករាជ្យភាពតៃវ៉ាន់"។

      លោកLianShengwenអនុប្រធាននៃបក្សកុកម៉េងតាំងបានថ្លែងថា"ខ្ញុំបានចូលរួមក្នុងវេទិកានេះ  គឺសង្ឃឹមមានឱកាសចែករំលែកពីគំនិតរបស់ពលរដ្ឋតៃវ៉ាន់ជាមួយមិត្តភក្តិនៃតំបន់ដីគោក ។" ពលរដ្ឋភាគច្រើននៅតៃវ៉ាន់មិនគាំទ្រ"ឯករាជ្យភាពតៃវ៉ាន់ឡើយ"។

     លោកWu Jiayingអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធសហគ្រាសតៃវ៉ាន់នៅទូទាំងប្រទេសចិនបានគួសបញ្ជាក់ថា  "តំបន់ដីគោកនៃប្រទេសចិនជាទិសដៅធំបំផុតសម្រាប់ការវិនិយោគរបស់ពាណិជ្ជករតៃវ៉ាន់ក្នុងរយៈពេលយូរកន្លងមក។ បើទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពល្អប្រសើរនោះ ទើបតៃវ៉ាន់អភិវឌ្ឍបានល្អ។" ស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់កាន់តែស្មុគ្រស្មាញនិងតានតឹង  យើងកាន់តែត្រូវការការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាច្រកសមុទ្រតៃវ៉ាន់លើកនេះ គឺបានបញ្ជាក់ថា  ទង្វើរបស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលរារាំងនិងរឹតបន្តឹងការផ្លាស់ប្តូររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នឹងមិនអាចទទួលបានជោគជ័យនោះទេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស