ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្មាំសមុទ្រចិនអះអាងថា ហ្វីលីពីនត្រូវទទួលខុសត្រូវចំពោះការដែលនាវាដឹកជញ្ជូនសម្ភារៈរបស់ប្រទេសហ្វីលីពីនបរចូលទៅជិតនាវាចិនបណ្តាលឱ្យកើតមានការទង្គិចគ្នា
2024-06-17 10:26:21cri
Share with:

    ថ្ងៃទី ១៧ ខែមិថុនា នាវាដឹកជញ្ជូនសម្ភារៈមួយគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'ai នៃប្រជុំកោះNansha ដោយខុសច្បាប់ ឆ្មាំសមុទ្រចិនបានអនុវត្តវិធានការហាមឃាត់តាមផ្លូវច្បាប់ចំពោះនាវាហ្វីលីពីន ។ នៅវេលាម៉ោង៥ និង៥៩នាទី នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលីពីនមិនអើពើនឹងការព្រមានយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករបស់ប្រទេសចិន ហើយបានធ្វើសកម្មភាពល្មើសនឹង «ច្បាប់កំណត់អន្តរជាតិស្តីពីការជៀសវាងទង្គិចគ្នាលើសមុទ្រអន្តរជាតិ»  ដោយមានចេតនាបរចូលជិតនាវាចិនដែលកំពុងធ្វើនាវាចរណ៍ជាប្រក្រតី  ដែលជារឿងប្រកបដោយគ្រោះថ្នាក់ និងគ្មានលក្ខណៈឯកទេស បណ្តាលឱ្យនាវាកើតមានការទង្គិចគ្នា រឿងនេះហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស