ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញខាងបញ្ហាអន្តរជាតិរបស់ប្រទេសអ៊ីតាលី៖ ប្រទេស G៧ជាការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពសកលលោក
2024-06-17 11:20:20cri
Share with:

ថ្ងៃទី ១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស G៧បានបិទបញ្ចប់នៅប្រទេសអ៊ីតាលី ។ អ្នកជំនាញខាងបញ្ហាអន្តរជាតិរបស់ប្រទេសអ៊ីតាលីបានលើកឡើងដោយត្រង់ៗថា  ប្រទេស G៧ជាការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពសកលលោក ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រទេស G៧ អ្នកដឹកនាំនៃប្រទេស G៧បានយល់ព្រមថា នៅមុនដំនាច់ឆ្នាំនេះ នឹងផ្តល់ឥណទានប្រហែល៥ម៉ឺនលានដុល្លារអាមេរិកដល់អ៊ុយក្រែន ដោយយកការប្រាក់ដែលបានពីការបង្កកទ្រព្យសម្បតិ្តរបស់រុស្ស៊ី ជារបស់បញ្ចាំ ។ រីឯអាមេរិកវិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំជាមួយអ៊ុយក្រែន ហើយនឹងបន្តផ្តល់ជំនួយយោធាយ៉ាងទូលំទូលាយដល់អ៊ុយក្រែនទៀតផង ។ទង្វើបង្កើត“បក្ខពួក” ញុះញង់និងបង្កការបដិបក្ខគ្នាជាក្រុមបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋាន ។

អ្នកជំនាញខាងបញ្ហាអន្តរជាតិ និងជាអ្នកសារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានថ្លែងថា ពាក្យសំដីដែលលើកឡើងក្នុងកិច្ចប្រជុំកំពូលប្រទេស G៧ គឺជាឡូហ្ស៊ីកសង្គ្រាម ដែលឆ្ពោះទៅរកទិសដៅឡើងកម្តៅនៃសង្គ្រាមនុយក្លេអ៊ែរ វាលើសពីព្រំដែននៃការការពារសន្តិសុខផ្ទាល់ខ្លួនហើយ ។ ការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពសកលលោក គឺប្រទេសដែលចង់ធ្វើជាប៉ូលីសសកលលោក បង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈរបស់ខ្លួននិងបន្តញុះញង់និងផ្តល់អាវុធដល់អ៊ុយក្រែនដែលបានបណ្តាលឱ្យមនុស្សយ៉ាងច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស