ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្កានីស្ថានប្រកាសថា នឹងចូលរួមសន្និសីទស្តីពីបញ្ហាអាហ្វហ្កានីស្ថាននៃអង្គការសហប្រជាជាតិ
2024-06-17 13:09:15cri
Share with:

    នៅថ្ងៃទី ១៦ ខែមិថុនា លោក Zabiullah Mujahid អ្នកនាំពាក្យនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានបានថ្លែងថា រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទសអាហ្វហ្កានីស្ថាននឹងចាត់បញ្ជូនគណៈប្រតិភូឱ្យចូលរួមសន្និសីទស្តីពីបញ្ហាអាហ្វហ្កានីស្ថាននៃអង្គការសហប្រជាជាតិដែលជិតនឹងបើកធ្វើនៅទីក្រុងដូហា រាជធានីនៃប្រទេសកាតា ។

    លោក Zabiullah Mujahid បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានក្នុងតំបន់នាថ្ងៃដដែលនោះថា សន្និសីទនេះនឹងធ្វើការពិគ្រោះពិភាក្សាជាសំខាន់អំពីបញ្ហាដូចជាការផ្តល់ជំនួយមនុស្សធម៌ចំពោះប្រជាជនអាហ្វហ្កានីស្ថាននិងការបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសអាហ្វហ្កានីស្ថានជាដើម ។ ឆ្លងតាមការវិភាគនិងវាយតម្លៃ រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្កានីស្ថានសម្គាល់ឃើញថា កិច្ចប្រជុំលើកនេះគឺសមស្របនឹងផលប្រយោជន៍អតិបរមារបស់អាហ្វហ្កានីស្ថាន ។

    តាមការផ្សាយដំណឹងឱ្យដឹងថា សន្និសីទស្តីពីបញ្ហាអាហ្វហ្កានីស្ថាននៃអង្គការសហប្រជាជាតិលើកនេះនឹងបើកធ្វើនៅទីក្រុងដូហាចាប់ពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដាខាងមុខ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស