ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិស័យឡូជីស្ទិកផ្នែកពាណិជ្ជកម្មរបស់ចិនក្នុងឆ្នាំ២០២៣មានទំហំសរុបលើសពី១២៦ទ្រីលានយាន់ប្រាក់ចិន
2024-06-17 15:43:49cri
Share with:

ពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិក្រុង Langfang ប្រទេសចិនឆ្នាំ២០២៤ដែលបើកធ្វើកាលពីថ្ងៃទី១៦ខែមិថុនាបានចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍនៃវិស័យឡូជីស្ទិកផ្នែកពាណិជ្ជកម្មរបស់ចិនឆ្នាំ២០២៣ របាយការណ៍បានបង្ហាញថា វិស័យឡូជីស្ទិកផ្នែកពាណិជ្ជកម្មរបស់ចិនក្នុងឆ្នាំ២០២៣មានទំហំលើសពី១២៦,១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

របាយការណ៍បានលើកឡើងថា បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃវិស័យឡូជីស្ទិកផ្នែកពាណិជ្ជកម្មរបស់ចិនបានលេចចេញលក្ខណៈពិសេសចំនួន៦ ។ ទីមួយ វិស័យឡូជីស្ទិកនៃមុខរបរលក់ដុំបានវិវឌ្ឍទៅជាសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ជាសន្សឹមៗ ទីពីរ វិស័យឡូជីស្ទិកនៃមុខរបរលក់រាយបានពន្លឿនការធ្វើបរិវត្តកម្មកាន់តែលម្អិត ទីបី កង្វះខាតនៃសំណង់បរិក្ខារឡូជីស្ទិកផ្នែកទំនិញក្លាសេត្រូវបានបំពេញបន្ថែមយ៉ាងឆាប់រហ័ស ទីបួន សេវាកម្មកុម្ម៉ង់ជាពិសេសនៃឡូជីស្ទិកខាងគ្រឿងឧបភោគបរិភោគនិងសណ្ឋាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ទី៥ វិស័យឡូជីស្ទិកផ្នែកនាំចេញនាំចូលបានរក្សាកំណើនប្រកបដោយភាពធន់ ទី៦ កម្រិតភាពបៃតងនិងកម្រិតស្តង់ដារត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។

របាយការណ៍បានរំពឹងទុកពីនិន្នាការអភិវឌ្ឍន៍នៃវិស័យឡូជីស្ទិកនៅឆ្នាំ២០២៤ ។ ទន្ទឹមនឹងការដើរតួនាទីរួមនៃគោលនយោបាយនិងវិធានការម៉ាក្រូនានា តម្រូវការខាងការប្រើប្រាស់បន្តស្តារឡើងវិញ ហើយវិស័យឡូជីស្ទិកផ្នែកពាណិជ្ជកម្មក៏បានប្តូរពីកំណើនជាលក្ខណៈងើបឡើងវិញទៅជាកំណើនជាសន្សឹមៗផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស