ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតបរទេសចំនួន១៧រូបប្រចាំនៅចិនទៅបំពេញទស្សនកិច្ចនៅក្រុង Chengdu និងរំពឹងថាអាចបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងសហភាពអឺរ៉ុបនិងតំបន់ភាគខាងលិចរបស់ចិន
2024-06-17 12:34:10cri
Share with:

ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមិថុនា គណៈបេសកកម្មសហភាពអឺរ៉ុបនិងរដ្ឋសមាជិកសហភាពអឺរ៉ុបដែលបូករួមទាំងឯកអគ្គរដ្ឋទូតចំនួន១៧រូបដែលប្រចាំនៅចិនផងបានទៅបំពេញទស្សនកិច្ចនៅក្រុង Chengdu ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតជាច្រើនរូបបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយតំបន់ភាគខាងលិចរបស់ចិន ។

បច្ចុប្បន្ននេះ សហគ្រាសអឺរ៉ុបលើសពី៣រយធ្វើអាជីវកម្មនៅក្រុង Chengdu  ។ លោក Jorge Toledo Albiñana ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅចិនដែលទៅបំពេញទស្សនកិច្ចនៅក្រុង Chengdu ជាលើកដំបូងបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិនគឺពាក់ព័ន្ធនឹងប្រទេសចិនទាំងមូល ដូច្នេះ ការសិក្សាស្វែងយល់នៅតំបន់នានារបស់ចិនគឺមានសារសំខាន់ណាស់ ។

 ប្រសិនបើគ្មានប្រទេសចិននិងសហភាពអឺរ៉ុប នោះ រាល់បញ្ហាសកលសុទ្ធតែមិនអាចដោះស្រាយបានទេ ។លោក Jorge Toledo Albiñana បានលើកឡើងថា សហភាពអឺរ៉ុបកំពុងខិតខំប្រឹងប្រែងបង្កើតទំនាក់ទំនងដ៏វិជ្ជមានដែលប្រកបដោយលក្ខណៈស្ថាបនាជាមួយប្រទេសចិន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស