ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកំពូលស្តីពីពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបឆ្នាំ២០២៤អំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន
2024-06-16 14:46:06cri
Share with:

វេទិការកំពូលស្តីពីពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប្រ៊ុយសែលកាលពីថ្ងៃទី១៤ខែមិថុនា តំណាងនៃសហគ្រាសនិងស្ថាប័នប្រហែល១០០នាក់ដែលមកពីប្រទេសចិន អាល្លឺម៉ង់ និងបែលហ្សិកជាដើមបានចូលរួមវេទិកានេះតាមអនឡាញនិងនៅកន្លែងផ្ទាល់ ។ អង្គប្រជុំបានអំពាវនាវឱ្យសហភាពអឺរ៉ុបនិងប្រទេសចិនបង្កើនការប្រាស្រ័យទាក់ទងគ្នា ឆ្លើយតបនឹងសំណូមពរដ៏សមហេតុផលរបស់មជ្ឈដ្ឋានសហគ្រាស ជំរុញភាពរុងរឿងរួមនៃទីផ្សារចិននិងសហភាពអឺរ៉ុប។

លោក Peng Gang  បេសកជនចិនប្រចាំសហភាពអឺរ៉ុបបានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបគឺជាកាលានុវត្តភាពតែមិនមែនហានិភ័យនោះទេ ។ មានតែការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ ល្អបរិសុទ្ធនិងប្រសិទ្ធភាពទើបអាចលើកកម្ពស់ការប្រកួតប្រជែងនៃសហគ្រាសនិងទីផ្សារ ។ ផលិតផលនិងសហគ្រាសរបស់ប្រទេសចិនមកដល់ទ្វីបអឺរ៉ុប នឹងនាំមកនូវការប្រកួតប្រជែងដ៏ល្អបរិសុទ្ធដល់អឺរ៉ុប លើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសអឺរ៉ុប ហើយជំរុញការអភិវឌ្ឍបច្ចេកវិទ្យា កម្លាំងរបស់សហគ្រាសនិងសុខុមាលភាពរបស់ប្រជាជនអឺរ៉ុប៕

អ្នកបកប្រែ:李展精
ប្លុកពិសេស