ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចលនាមិនចូលបក្សសម្ព័ន្ធ និង "ប្រទេសG77 និងចិន" ថ្លែងថា សហរដ្ឋអាមេរិកគួរតែដកគុយបាចេញពីបញ្ជីឈ្មោះ "ប្រទេសគាំទ្រភេរវកម្ម"
2024-06-16 14:59:39cri
Share with:

    កាលពីថ្ងៃទី ១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ ចលនាមិនចូលបក្សសម្ព័ន្ធ និង "ប្រទេសG77 និងចិន"បានចេញសេចក្តីថ្លែងការណ៍រួម ដើម្បីទាមទារឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះ "ប្រទេសគាំទ្រភេរវកម្ម " ជាបន្ទាន់ និងលុបចោលវិធានការបង្ខិតបង្ខំជាឯកតោភាគីទៅលើប្រជាជនគុយបា។

សេចក្តីថ្លែងការណ៍បានចែងថា ការដាក់បញ្ចូលប្រទេសគុយបាក្នុងបញ្ជីឈ្មោះ "ប្រទេសគាំទ្រភេរវកម្ម" គឺជាទង្វើអយុត្តិធម៌ និងគ្មានទីសំអាងទាល់តែសោះ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ របស់គុយបាអស់រយៈពេលជាង ៦០ ឆ្នាំមក ។ ការដាក់ទណ្ឌកម្មរបស់អាមេរិកទាំងនេះជាឧបសគ្គធំបំផុតចំពោះការអភិវឌ្ឍរបស់ប្រទេសគុយបាដោយគ្រប់ជ្រុងជ្រោយ ។

     សេចក្តីថ្លែងការណ៍ក៏បានរំលឹកឡើងវិញនូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តវិធានការបង្ខិតបង្ខំដែលបង្កផលប៉ះពាល់ដល់ក្រៅប្រទេស ក្នុងនោះបូករួមទាំងការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើប្រទេសកំពុងអភិវឌ្ឍន៍។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស