ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដើមជ្រៃពីរដើមដែលបង្ហាញពីការបន្តវេន
2024-06-16 15:44:53cri
Share with:

ដើមឈើជ្រៃមានភាពរឹងមាំដ៏អស្ចារ្យ។មិនថា ដីមានគុណភាពអន់យ៉ាងណាឬសូម្បីតែពោរពេញដោយថ្មនិងនៅលើភ្នំថ្ម ដេីមជ្រៃក៏អាចទម្លុះដី ហើយលូតលាស់ល្អដែរ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០០ លោកXi Zhongxun ដែលមានអាយុ៨៧ឆ្នាំនិងក្រុមគ្រួសារបានដាំដើមជ្រៃមួយដេីមនៅក្នុងសួន "Lan Yuan"ដែលជាគេហដ្ឋានរបស់ពួកគាត់នៅទីក្រុង Shenzhen។លោកXi Zhongxunបាននិយាយទៅកាន់បុគ្គលិកការងារថា "ខ្ញុំក៏ត្រូវចាក់ឫសគល់នៅក្រុង Shenzhenដែរ" ។


ក្នុងនាមជាអ្នកត្រួសត្រាយដ៏សំខាន់មួយរូបនិងជាស្ថាបនិកដ៏សំខាន់នៃកំណែទម្រង់និងបើកចំហនៅខេត្តក្វាងទុង លោក Xi Zhongxun បានដាំដើមឈើជ្រៃនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការចាក់ឫសគល់នៅក្នុងទឹកដីនៃកំណែទម្រង់និងការបើកចំហ។

នៅរយៈពេលដើមដំបូងនៃកំណែទម្រង់និងបើកចំហ ការអនុវត្តដ៏អស្ចារ្យរបស់ឪពុកក្នុងការដឹកនាំប្រជាជនខេត្តក្វាងទុងឱ្យរំដោះគំនិតនិងហ៊ានកំណែទម្រង់បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់លោកXiJinping។

នៅឆ្នាំ១៩៨២ លោកXi Jinpingបានសុំធ្វើការនៅក្នុងតំបន់មូលដ្ឋាន ហើយបានចាកចេញពីការិយាល័យនៃក្រុមប្រឹក្សារដ្ឋនិងការិយាល័យនៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស មកបម្រើការងារនៅរំបន់មូលដ្ឋាន។

ខណៈពេលដែលកំពុងធ្វើការនៅទីស្រុក្Zhengdingខេត្តHebei ដោយប្រឈមមុខនឹងបញ្ហាដែលខ្វះខាតធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងបុគ្គលិកបច្ចេកវិទ្យាមិនគ្រប់គ្រាន់ក្នុងសហគ្រាសនិងអង្គភាពនានានៅក្នុងស្រុក បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ លោកXi Jinpingបានស្នើឡើងវិធានការទាំង៩ដូចជា"ការជ្រើសរើសយ៉ាងក្លាហាននិងទទួលយកយ៉ាងទូលំទូលាយនូវធនធានមនុស្សគ្រប់ប្រភេទ  " និង "ការអនុញ្ញាតឱ្យគម្រោងស្រាវជ្រាវបរាជ័យដោយគ្មានការទទួលខុសត្រូវ"ជាដេីម។

ក្នុងអំឡុងពេលធ្វើការនៅខេត្តZhejiang លោកXi Jinpingបានលើកឡើង"យុទ្ធសាស្ត្រ៨៨" នៅពេលដែលលោកមកដល់ទីក្រុងសៀងហៃ លោកបានជំរុញឱ្យមានសមាហរណកម្មតំបន់ដីសណ្តទន្លេYangtze...វិធីសាស្ត្រកំណែទម្រង់និងបទពិសោធដែលបង្កើតឡើងដោយឈរលើមូលដ្ឋានដែលចុះត្រួតពិនិត្យនៅគ្រប់ទីកន្លែង និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍរយៈពេលវែងនាពេលបច្ចុប្បន្ននិងអនាគតនៅតែមានសារសំខាន់ក្នុងការអនុវត្ត និងការណែនាំដ៏សំខាន់នៅក្នុងយុគសម័យថ្មី។

ការបន្តវេនខាងវិញ្ញាណរវាងឪពុកនិងកូនដែលមិនខ្លាចការលំបាកនិងមានភាពក្លាហានក្នុងការទទួលខុសត្រូវ បានត្រូវបង្ហាញដោយជាក់លាក់។ដូចដែលលោក Xi Jinpingបានសរសេរនៅក្នុងសំបុត្រដេីម្បីអបអរសាទរខួបកំណើតរបស់លោកឪពុកXi Zhongxun ថា “ខ្ញុំនឹងរៀនពីលោកឪពុកក្នុងនាមជាមនុស្ស" និង "រៀនពីលោកឪពុកក្នុងការធ្វើការងារ " ។

នៅឆ្នាំ២០១២ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ លោក Xi Jinping បានជ្រើសរើសខេត្តGuangdongសម្រាប់ការចុះត្រួតពិនិត្យការងារជាលើកដំបូងរបស់លោក។ នៅសួនLianhuashanក្រុងShenzhen លោកXi Jinpingបានដាំដើមឈើជ្រៃមួយដេីមនៅលើទីលានកំពូលភ្នំ។ នៅទីនោះ លោកបានរំលឹកដល់ដំណេីរកំណែទម្រង់របស់បុព្វបុរស គិតពីផ្លូវកំណែទម្រង់បន្ទាប់ពីកំណែទម្រង់របស់ប្រទេសចិនបានចូលទៅក្នុងដំណាក់កាលយូរ ហើយបានចេញបទបញ្ជាដើម្បីធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅ។

បច្ចុប្បន្ន ដើមឈើជ្រៃពីរដេីមដែលដាំដោយលោកXi ZhongxunនិងលោកXi Jinpingនៅទីក្រុងShenzhenបានក្លាយជាដើមឈេីដ៏ខ្ពស់និងធំ។ដោយមានខេត្តក្វាងទុងជាចំណុចចាប់ផ្តើមនៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ ប្រទេសចិនកំពុងគូរប្លង់ផែនទីបង្ហាញផ្លូវថ្មីសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបយ៉ាងទូលំទូលាយ និងខិតខំឆ្ពោះទៅរកបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕

 




អ្នកបកប្រែ:刘妍
ប្លុកពិសេស