ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang អញ្ជើញទៅដល់ទីក្រុង Adelaide ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី
2024-06-16 15:00:21cri
Share with:


 


តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese លោកLi Qiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋាន Adelaide នៅរសៀលថ្ងៃទី ១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី និងរួមជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese រៀបចំធ្វើកិច្ចប្រជុំនាយករដ្ឋមន្ត្រីចិន-អូស្ត្រាលីប្រចាំឆ្នាំជុំទី ៩ ។

លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី  អភិបាលរដ្ឋ South Australia និងលោក Xiao Qian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីជាដើមបានទទួលស្វាគមន៍លោកនៅព្រលានយន្តហោះ ។

លោក Li Qiang បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានទៅបំពេញទស្សនកិច្ចប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រនៅប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៤ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាត្រូវបានពន្លឿននិងឡើងដល់កម្រិតថ្មី ហើយការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះបានក្លាយជាប្រធានបទសំខាន់នៃទំនាក់ទំនងទ្វេភាគី។ កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដោយជោគជ័យ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិលត្រឡប់ទៅរកមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវវិញ បន្ទាប់ពីបានឆ្លងកាត់ការបត់បែន។ ប្រវត្តិសាស្ត្របានបញ្ជា់ថា ការគោរពគ្នាទៅវិញទៅមក ការស្វែងរកចំណុចដូចគ្នានិងរក្សាទុកការខ្វែងគំនិតនៅមួយអន្លើ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាបទពិសោធដ៏មានតម្លៃក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អូស្ត្រាលី ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់និងបន្តអនុវត្តទៅមុខ។

អ្នកបកប្រែ:马小青
ប្លុកពិសេស