ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាស្តីពីសារព័ត៌មានត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហុងកុង និងម៉ាកាវ លើកទី១៧ បើកធ្វើនៅទីក្រុងស៊ូចូវ
2024-06-16 14:58:48cri
Share with:

សិក្ខាសាលាស្តីពីសារព័ត៌មានត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហុងកុង និងម៉ាកាវលើកទី១៧បានបើកធ្វើនៅថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។ សិក្ខាសាលានេះបានប្រារព្ធឡើងនៅកន្លែងជាក់ស្តែងជាលើកដំបូងបន្ទាប់ពីរំលងរយៈពេល ៧ ឆ្នាំកន្លងទៅ។

សិក្ខាសាលានេះនឹងធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជុំវិញប្រធានបទមួយចំនួន ដូចជា "ផលប៉ះពាល់ពីបច្ចេកវិទ្យាថ្មីចំពោះឧស្សាហកម្មសារព័ត៌មាន និងវិធានការឆ្លើយតប" "ការអភិឌ្ឍរួមបញ្ចូលយ៉ាងស៊ីជម្រៅរវាងបច្ចេកវិទ្យាថ្មីនិងប្រព័ន្ធផ្សព្វផ្សាយថ្មី" "អាជីវកម្មនិងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្រោមរងឥទ្ធិពលពីបច្ចេកទ្យាថ្មី" និង "ផលប៉ះពាល់ពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីចំពោះភាពត្រឹមត្រូវនៃព័ត៌មាន" ជាដើម ។


អ្នកបកប្រែ:李庆莉
ប្លុកពិសេស