ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតវេទិកាច្រកសមុទ្រតៃវ៉ាន់លើកទី ១៦ បានបើកធ្វើនៅទីក្រុង Xiamen
2024-06-16 14:57:34cri
Share with:

មហាសន្និបាតវេទិកាច្រកសមុទ្រតៃវ៉ាន់លើកទី ១៦ បានបើកធ្វើនៅទីក្រុង Xiamen ប្រទេសចិនកាលពីថ្ងៃទី ១៥ ខែមិថុនា ។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលរួមនិងថ្លែងសុន្ទរកថា ។

លោក Wang Huning បានលើកឡើងថា កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគិតគូរពីផលប្រយោជន៍រួមនិងសុខុមាលភាពយូរអង្វែងរបស់ប្រជាជាតិចិន និងបានថ្លែងសុន្ទរកថាដ៏សំខាន់ដែលផ្តោតលើការក្តាប់ជាប់នូវស្ថានភាពទូទៅនៃទំនាក់ទំនងរវាងត្រើយទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាស្វែងរកអនាគតដ៏ភ្លឺស្វាងនៃការបង្រួបបង្រួមមាតុប្រទេសនិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ដែលបានចង្អុលបង្ហាញផ្លូវដើរទៅមុខសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ជនរួមជាតិនៃត្រើយទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិ ធ្វើការប្រឆាំងជាដាច់ខាតចំពោះពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការជ្រៀតជ្រែកពីខាងក្រៅ រួមគ្នាគាំពារសន្តិភាពនិងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងត្រើយទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រឡប់ទៅតាមផ្លូវត្រឹមត្រូវឡើងវិញ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស