ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ដាស់តឿនឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការគាំទ្រចំពោះជនបង្កភាពចលាចលនៅហុងកុងដើម្បីប្រឆាំងចិន
2024-06-15 15:07:58cri
Share with:

ទាក់ទិននឹងករណីដែលភាគីអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលីនិងសហភាពអឺរ៉ុបបានបង្កាច់បង្ខូចច្បាប់គាំពារសន្តិសុខជាំតិនៅហុងកុង និងលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង ជ្រៀតជ្រែកលើនីតិបញ្ញត្តិតំបន់ពិសេសហុងកុងកាលពីពេលថ្មីៗនេះ  លោក Li n Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៤ខែមិថុនាថា ដាស់តឿនឱ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពប្រទេសចិននិងនីតិកម្មហុងកុងយ៉ាងប្រាកដប្រជា បញ្ឈប់ការលូកដៃជ្រៀតជ្រែកកិច្ចការហុងកុង បញ្ឈប់ការគាំទ្រចំពោះជណបង្កភាពចលាចលនៅហុកុងដើម្បីប្រឆាំងចិន។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ពេលថ្មីៗនេះ រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់វិធានការទៅលើជនល្មើសច្បាប់រត់គេចខ្លួនចំនួន៦នាក់មានដូចជា Nathan Law kwun - chung ជាដើមយោងតាម«លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង»។ លោក Li n Jian បានថ្លែងថា  Nathan Law kwun - chung  ជាដើមបានប្រព្រឹត្តសកម្មភាពបង្កភាពចលាចលនៅហុងកុងដើម្បីប្រឆាំងនឹងប្រទេសចិនក្នុងរយៈពេលយូរ ទង្វើដ៏អាក្រក់របស់ពួកគេបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខជាតិចិន ហើយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផលប្រយោជន៍ជាមូលដ្ឋានរបស់ហុងកុង បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបន្ទាត់ក្រហមនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ”។ សមត្ថកិច្ចហុងកុងបានចាត់វិធានការចំពោះជនល្មើសដោយយោងតាមលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង គឺជាទង្វើដ៏ស្របច្បាប់និងចាំបាច់ ដើម្បីគាំពារនីតិកម្មហុងកុង ការពារសន្តិសុខជាតិចិន គឺសមហេតុផលនិងស្របច្បាប់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស