ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងករណីដែលតួកគីដំឡើងពន្ធបន្ថែមចំពោះរថយន្តចិនថា ៖ ទង្វើនេះមិនស្របតាមក្រិតក្រមរបស់ WTOឡើយ
2024-06-15 13:06:46cri
Share with:


កាលពីថ្ងៃទី១៤ ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានបានសួរសំណួរជុំវិញករណីដែលតួកគីដំឡើងពន្ធបន្ថែមចំពោះរថយន្តដឹកអ្នកដំណើរប្រភេទប្រើសាំងនិងប្រភេទប្រើសាំងនិងអគ្គិសនីដែលនាំចូលពីចិន។

ទាក់ទងនឹងករណីនេះ លោក Lin Jian បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-តួកគីទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ដែលបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសតួកគី ព្រមទាំងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ទង្វើដំឡើងពន្ធបន្ថែមរបស់តួកគីចំពោះរថយន្តចិន គឺមិនស្របតាមក្រិតក្រមរបស់ WTOហើយក៏មិនសម្របតាមនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងចិន-តួកគីប្រកបដោយស្ថិរភាពផងដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស