ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"សប្តាហ៍ភាពយន្តខ្សែក្រវាត់ និងផ្លូវ" នៃមហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី២៦បានបើកធ្វើនៅទីក្រុងសៀងហៃ
2024-06-15 12:28:39cri
Share with:


ថ្ងៃទី១៥ ខែមិថុនា "សប្តាហ៍ភាពយន្តខ្សែក្រវាត់ និងផ្លូវ" នៃមហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី២៦បានបើកធ្វើនៅទីក្រុងសៀងហៃ ។ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែមិថុនា មហោស្រពសប្តាហ៍ភាពយន្ត "ខ្សែក្រវាត់ និងផ្លូវ" ក្រោមប្រធានបទ "វិថីវិរភាព" ដែលនឹងបង្ហាញខ្សែភាពយន្តដ៏អស្ចារ្យចំនួន ១៨ មកពីប្រទេសផ្សេងៗគ្នា។

ក្រៅពីទីក្រុងសៀងហៃ "សប្តាហ៍ភាពយន្តខ្សែក្រវាត់ និងផ្លូវ" ក៏នឹងចាក់បញ្ចាំងភាពយន្តអន្តរជាតិពិសេសចំនួន ៦ នៅក្នុងទីក្រុងចំនួន ៥ គឺ ទីក្រុងNanjing ទីក្រុងSuzhou ទីក្រុងHangzhou ទីក្រុងNingbo និង ទីក្រុងHefeiផងដែរ ធ្វើឱ្យអ្នកទស្សនាកាន់តែច្រើនអាចទទួលបានបទពិសោធន៍ពីមហោស្រពភាពយន្តអន្តរជាតិសៀងហៃនៅមាត់ទ្វារផ្ទះរបស់ពួកគេ។

ការនាំយកខ្សែភាពយន្តចិនល្អៗទៅកាន់ទីផ្សារបណ្តាប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» និងនាំយកនូវខ្សែភាពយន្តល្អៗពីបណ្តាប្រទេស រួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»មកកាន់ទីផ្សារចិន  គឺដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងជំរុញការរៀនសូត្រពីអរិយធម៌គ្នាទៅវិញទៅមក នេះជាសារៈសំខាន់នៃ "សប្តាហ៍ភាពយន្តខ្សែក្រវាត់ និងផ្លូវ"។ តាមរយៈខ្សែភាពយន្ដ ប្រជាជននៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងតថភាពសង្គមរបស់គ្នាទៅវិញទៅមក ក៏នឹងអាចពង្រឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងបង្កើនមនោសញ្ចេតនារវាងប្រជាជនកាន់តែស៊ីជម្រៅផងដែរ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស