ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងច្រើននិងចន្លោះដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍបៃតង
2024-06-15 14:11:22cri
Share with:

កាលពីថ្ងៃទី ១៤ ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ អ្នកសារព័ត៌មានបានសួរសំណួរអំពីកិច្ចសន្ទនាជាន់ខ្ពស់ចិន-សហភាពអឺរ៉ុបលើកទី៥ស្តីពីបរិស្ថាននិងអាកាសធាតុ។

ជុំវិញករណីនេះ លោក Lin Jian បានថ្លែងថា ប្រទេសចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងច្រើននិងចន្លោះដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍបៃតង ហើយភាគីទាំងពីរបាននិងកំពុងរក្សាការសន្ទនានិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ។ ចាប់តាំងពីការបង្កើតយន្តការកិច្ចសន្ទនាជាន់ខ្ពស់ចិន-សហភាពអឺរ៉ុបស្តីពីបរិស្ថាននិងអាកាសធាតុនៅឆ្នាំ២០២០មក ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនាចំនួន ៤ លើកដោយជោគជ័យ ដែលបានដើរតួនាទីជាវិជ្ជមានក្នុងការដែលប្រទេសចិននិងអឺរ៉ុបរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលស្តីពីបរិស្ថាននិងអភិបាលកិច្ចអាកាសធាតុ ពង្រឹងការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលគោលនយោបាយទ្វេភាគីនិងពហុភាគី និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

លោក Lin Jian បានបន្តថា ប្រទេសចិនមានឆន្ទៈរួមជាមួយសហភាពអឺរ៉ុប ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំនៃភាគីទាំងពីរ ចាត់ទុកកិច្ចសន្ទនាជាន់ខ្ពស់លើកទី ៥ នេះជាឱកាសដើម្បីត្រួសត្រាយកិច្ចសហប្រតិបត្តិការ បង្កើតគំរូសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការ ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូបៃតងចិន-សហភាពអឺរ៉ុបមានភាពកាន់តែស៊ីជម្រៅនិងភាពប្រាកដប្រជា ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស