ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនបង្ហាញថា កម្លាំងបំបែកបំបាក់ចង់ឱ្យ « តៃវ៉ាន់ឯករាជ្យ» កាន់តែបង្ករឿងហេតុ កាន់តែវិនាសខ្លួនឆាប់
2024-06-15 13:51:56cri
Share with:


 

កាលពីថ្ងៃទី ១៤ ខែមិថុនា លោកវរសេនីយ៍ឯក Zhang Xiaogang អនុប្រធាននៃនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិននិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសព័ត៌មានអំពីបញ្ហាយោធានាពេលថ្មីៗនេះ ។

មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗនេះលោក វីលៀមឡៃបានត្រួតពិនិត្យកងពលតូច Haifeng នៅតំបន់ថៃតុង និងបានថតរូបជាមួយយានយន្តបាញ់មីស៊ីល "Xiong 3" លោកបានអះអាងថា នឹងបង្ក្រាបកងទ័ពរំដោះប្រជាជនចិនដោយ"ប្រើប្រាស់កម្លាំងយោធាលើដីគោកដើម្បីគ្រប់គ្រងសមុទ្រ" ។ អ្នកទទួលខុសត្រូវនៃស្ថាប័នការពារតៃវ៉ាន់របស់អាជ្ញាធរតៃវ៉ាន់បានថ្លែងថា ប្រសិនបើកងទ័ពរំដោះប្រជាជនចិនចូលលំហសមុទ្រដែលមានចម្ងាយ ១២ម៉ាយពីកោះតៃវ៉ាន់ និងបង្កការគំរាមកំហែងដល់ "ដែនសមុទ្រនិងដែនអាកាស" របស់តៃវ៉ាន់ នោះ ពួកគេនឹងប្រើ "សិទ្ធិស្វ័យការពារ" របស់ខ្លួន តើលោកមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

ទាក់ទិននិងករណីនេះ លោកវរសេនីយ៍ឯក Zhang Xiaogang បានថ្លែងថា តំបន់តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដូច្នេះ គ្មានអ្វីដែលហៅថា "សិទ្ធិស្វ័យការពារ"នោះឡើយ ។ជានិច្ចកាល កងទ័ពរំដោះប្រជាជនចិនគឺជាកម្លាំងខ្លាំងពូកែដែលតស៊ូយ៉ាងស្វិតស្វាញដើម្បីដាក់ទណ្ឌកម្មយ៉ាងដាច់ខាតចំពោះរាល់ទង្វើបង្កហេតុក្នុងន័យចង់ឱ្យ "តៃវ៉ាន់ឯករាជ្យ" ។ រាល់កម្លាំងបំបែកបំបាក់ចង់ឱ្យ « តៃវ៉ាន់ឯករាជ្យ» ដែលចង់រារាំងកងទ័ពរំដោះប្រជាជនចិន បើកាន់តែបង្ករឿងហេតុ នឹងកាន់តែវិនាសខ្លួនឆាប់

អ្នកបកប្រែ:马小青
ប្លុកពិសេស