ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-06-15 15:48:11cri
Share with:

1 លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរជូនចំពោះលោកRomaphosaដែលជាប់ឆ្នោតជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងម្តងទៀត ។

2 លោក Li  Qiang នាយករដ្ឋមន្រ្តីចិននិងលោក Luxon នាយករដ្ឋមន្រ្តីនូវែលសេឡង់អញ្ជើញទៅទស្សនាទីស្នាក់ការទូទៅរបស់ក្រុមហ៊ុនFonterra Co-operative របស់នូវែលសេឡង់។

3 លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិននឹងអញ្ជើញទៅកាន់ទីស្នាក់ការទូទៅរបស់សហភាពអឺរ៉ុបដើម្បីរៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់ចិន-សហភាពអឺរ៉ុបលើកទី៥ស្តីពីបរិស្ថាននិងអាកាសធាតុ ព្រមទាំងបំពេញទស្សនកិច្ចនៅលុចសំបួ។

4 លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការជំរុញប្រធានបទអំពីការកសាងតំបន់គំរូនៃការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។

5 ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងករណីដែលតួកគីដំឡើងពន្ធបន្ថែមចំពោះរថយន្តចិនថា ៖ ទង្វើនេះមិនស្របតាមក្រិតក្រមរបស់ WTOឡើយ ។

6 ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការគាំទ្រចំពោះជនបង្កភាពចលាចលនៅហុងកុងដើម្បីប្រឆាំងនឹងចិន។

7 ក្រសួងការពារជាតិចិនបង្ហាញថា កម្លាំងបំបែកបំបាក់ចង់ឱ្យ តៃវ៉ាន់ឯករាជ្យ កាន់តែបង្ករឿងហេតុ កាន់តែវិនាសខ្លួនឆាប់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស