ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វីដេអូដ៏ខ្លី បេះដូងស្មោះត្រង់
2024-06-15 15:01:25cri
Share with:

លោកXiJinpingប្រធានរដ្ឋចិនដែលមកពីប្រជាជនតែងតែតម្កល់ប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងចិត្ត។

កាលពី៥៥ឆ្នាំមុន លោកXi Jinpingដែលមានអាយុមិនទាល់ពេញ១៦ឆ្នាំបានមកដល់ភូមិLiangjiahe ហើយបានរស់នៅក្នុងរូងភ្នំនិងដេកនៅលើគ្រែដីជាមួយនឹងអ្នកភូមិ។បន្ទាប់ពីក្លាយទៅជាលេខាធិការបក្សនៃភូមិLiangjiahe លោកបានដឹកនាំអ្នកភូមិជីកអណ្តូង សាងសង់ស្រែជម្រាលនិងសាងសង់អាងជីវឧស្ម័ន ហើយបានបង្កើតទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយមហាជន។

 “បំណងប្រាថ្នារបស់ប្រជាជនសម្រាប់ជីវភាពរស់នៅដ៏ល្អបវរគឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើង” នៅខែវិច្ឆិកា ឆ្នាំ២០១២ លោកXi Jinpingដែលទើបតែត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិនបានធ្វើស្បថបែបនេះ។

ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោកXiJinpingបានចុះត្រួតពិនិត្យការងារនៅតំបន់មូលដ្ឋានជាង១០០ដង មហាសន្និបាតសភាទាំង២ក្នុងរយៈពេល១២ឆ្នាំ លោកបានស្តាប់សុន្ទរកថារបស់តំណាងនិងសមាជិករាប់រយរូប។កង្វល់របស់ប្រជាពលរដ្ឋគឺកិច្ចការជាតិក្នុងចិត្តរបស់លោក។តម្រូវការនិងកង្វល់ជាបន្ទាន់របស់ប្រជាជនត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំសំខាន់ៗនៃមជ្ឈិមបក្សម្តងមួយៗ ហើយបានក្លាយជាចំណុចផ្តោតសំខាន់នៃកំណែទម្រង់ម្តងហើយម្តងទៀត។

  “ខ្ញុំនឹងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីកុំឱ្យប្រជាជនអស់សង្ឃឹម”នេះជាទឹកចិត្តដ៏បរិសុទ្ធរបស់លោកXi Jinpingសម្រាប់ប្រទេសនិងប្រជាជន និងការលះបង់យ៉ាងស្មោះស្ម័គ្ររបស់មេដឹកនាំចំពោះប្រជាជនជាង១៤០០លាននាក់។ពីលេខាបក្សភូមិដល់មេដឹកនាំកំពូលបក្សនិងរដ្ឋ ពីសុបិនដែលចង់ឲ្យអ្នកភូមិហូបបាយឆ្អែកដល់សុបិន្តចិនដែលសម្រេចបានការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ  ការធ្វើកិច្ចការប្រាកដប្រជាសម្រាប់ប្រជាជន តែងតែជាជំនឿដ៏រឹងមាំបំផុតរបស់លោកជាប់ជានិច្ច៕

 



អ្នកបកប្រែ:刘妍
ប្លុកពិសេស