ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMatamela Cyril Ramaphosa ជាប់ឆ្នោតជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងម្តងទៀត
2024-06-15 13:28:08cri
Share with:


លោកMatamela Cyril Ramaphosa ប្រធានសភាជាតិអាហ្រ្វិក(ANC)ដែលជាបក្សកាន់អំណាចរបស់អាហ្វ្រិកខាងត្បូងនិងជាប្រធានាធិបតីបច្ចុប្បន្នបានជាប់ឆ្នោតជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងម្តងទៀតនៅក្នុងកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភាប្រទេសអាហ្រ្វិកខាងត្បូងនីតិកាលថ្មីនៅថ្ងៃទី ១៤ ខែមិថុនា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែឧសភា ប្រទេសអាហ្រ្វិកខាងត្បូងបានរៀបចំធ្វើការបោះឆ្នោតសកល ដើម្បីជ្រើសរើសនិងបង្កើតរដ្ឋសភានីតិកាលថ្មី និងសភាថ្នាក់ខេត្ត។ នេះជាការបោះឆ្នោតសកលលើកទី៧របស់អាហ្រ្វិកខាងត្បូងបន្ទាប់ពីការបញ្ចប់របបធ្វើឱ្យជាតិសាសន៍នៅដាច់ដោយឡែកពីគ្នានៅឆ្នាំ១៩៩៤មក។ កាលពីថ្ងៃទី ២ ខែមិថុនា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃអាហ្រ្វិកខាងត្បូងបានប្រកាសលទ្ធផលនៃការបោះឆ្នោតសកលរបស់អាហ្វ្រិកខាងត្បូង។ សភាជាតិអាហ្រ្វិក (ANC) ដែលជាបក្សកាន់អំណាចបច្ចុប្បន្នបានឈ្នះ ១៥៩ អាសនៈ និងមិនទទួលបានអាសនៈភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភាជាលើកដំបូង។

អ្នកបកប្រែ:马小青
ប្លុកពិសេស