ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាជាមួយលោក Luhut Binsar Pandjaitan អ្នកដឹកនាំការងារធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនរបស់ប្រទេសឥណ្ឌូណេស៊ី
2024-06-14 12:27:02cri
Share with:


 

ថ្ងៃទី ១៣ខែមិថុនា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំកិច្ចជំនួបប្រធាននៃយន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ចិន-ឥណ្ឌូណេស៊ីជាមួយលោក Luhut Binsar Pandjaitan អ្នកដឹកនាំការងារធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនរបស់ប្រទេសឥណ្ឌូណេស៊ីនិងជារដ្ឋមន្ត្រីសម្របសម្រួលនៃប្រទេសឥណ្ឌូណេស៊ីនៅក្នុងខេត្ត Jilin ប្រទេសចិន។

 

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ី អនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋ ប្រើប្រាស់ឱ្យបានល្អនូវវេទិកាយន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ចិន-ឥណ្ឌូណេស៊ី ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលផ្តោតសំខាន់លើការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងឥណ្ឌូណេស៊ី ក្នុងន័យបង្កើតជាគំរូសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំដែលមានទំនុកចិត្តចំពោះគ្នាជាយុទ្ធសាស្ត្រកម្រិតខ្ពស់ បំពេញបន្ថែមឧត្តមភាពទៅវិញទៅមកក្នុងវិស័យនានានិងរួមគ្នាអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ។

 

ជាការឆ្លើយតប លោក Luhut Binsar Pandjaitan បានរំលឹកឡើងវិញថា ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងផ្តោតលើការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព ។

អ្នកបកប្រែ:马小青
ប្លុកពិសេស