ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រមូលទិញស្រូវសាលីថ្មីពីតំបន់ផលិតកម្មស្បៀងសំខាន់ៗនៅទូទាំងប្រទេសមានចំនួនលើសពី ១០ លានតោន
2024-06-14 12:07:04cri
Share with:

ទន្ទឹមនឹងការប្រមូលផលស្បៀងរដូវក្តៅឈានចូលដល់ដំណាក់កាលចុងក្រោយ ការងារប្រមូលទិញស្បៀងរដូវក្តៅកំពុងដំណើរការដោយគ្រប់ជ្រុងជ្រោយពីតំបន់ភាគខាងត្បូងទៅខាងជើងប្រទេសចិន។ ក្រុមហ៊ុនលក់ដូរស្បៀងនៅក្នុងតំបន់ផលិតកម្មស្បៀងសំខាន់ៗបានទិញស្រូវសាលីថ្មីសរុបលើសពី ១០ លានតោន។

រដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិនបានប្រកាសទិន្នន័យកាលពីថ្ងៃទី ១៣ ខែមិថុនាឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសចិនបានឈានដល់រដូវការប្រមូលទិញស្បៀងរដូវក្តៅ។ មើលពីសភាពការណ៍ទូទៅ  ទិន្នផលស្រូវសាលីថ្មីបានកើនឡើង ព្រមទាំងមានគុណភាពល្អជាងឆ្នាំមុន ។ គិតរហូតមកទល់ពេលនេះ ក្រុមហ៊ុនលក់ដូរស្បៀងនៅក្នុងតំបន់ផលិតកម្មស្បៀងសំខាន់ៗរបស់ចិនបានទិញស្រូវសាលីថ្មីសរុបលើសពី ១០ លានតោន ដែលបានកើនឡើងយ៉ាងច្រើនបើប្រៀបធៀបនឹងឆ្នាំមុន ។ តាមទិន្នន័យពីឃ្លាំងស្តុកស្បៀងឱ្យដឹងថា  ខេត្តដែលជាតំបន់ផលិតកម្មស្រូវសាលីធំៗចំនួន ៦  រួមមានខេត្ត Hebei, Jiangsu, Anhui, Shandong, Henan និង Hubei ជាដើមបានត្រៀមឃ្លាំងស្តុកស្រូវសាលីសរុបជិត ៨០ លានតោន ជាមួយនឹងការគ្រោងទម្លាក់ថវិកាសម្រាប់ប្រមូលទិញស្បៀងរដូវក្តៅជាជំហានដំបូងចំនួន ១១០ ពាន់លានយាន់ប្រាក់ចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស