ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនប្រឆាំងចំពោះការដែលមានប្រទេសមួយចំនួនតូច រួមមានអាមេរិកជាដើមបានអនុវត្តវិធានការបង្ខិតបង្ខំដោយឯកតោភាគីចំពោះប្រទេសដទៃទៀត
2024-06-14 12:27:40cri
Share with:


 

នាថ្ងៃទី ១៣ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានបើកកិច្ចប្រជុំស្តីពីបញ្ហាដាក់ទណ្ឌកម្មក្រោមប្រធានបទ ការលុបបំបាត់ការប្រើវិធានការបង្ខិតបង្ខំខាងសេដ្ឋកិច្ចដោយឯកតោភាគីដើម្បីធ្វើជាមធ្យោបាយបង្ខិតបង្ខំផ្នែកនយោបាយនិងសេដ្ឋកិច្ច។ លោក Geng Shuang តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា វិធានការបង្ខិតបង្ខំដោយឯកតោភាគី បំពានច្បាប់អន្តរជាតិ រារាំងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរំលោភសិទ្ធិមនុស្សរបស់ប្រទេសផ្សេងៗ ដែលជាការស្តែងចេញពីអនុត្តរភាពនិយមនិងនយោបាយគាបសង្កត់។

លោកថ្លែងបន្តថា សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនតូចបានដាក់ទណ្ឌកម្មដោយឯកតោភាគីចំពោះប្រទេសដទៃទៀតជាញឹកញាប់ ដែលរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងប្រទេសពាក់ព័ន្ធ បង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ព្រមទាំងសន្តិសុខស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុក៏ដូចជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសពាក់ព័ន្ធក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស