ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី២៦បានបើកធ្វើនៅថ្ងៃទី១៤ខែមិថុនា
2024-06-14 16:08:23cri
Share with:


មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦ ដែលផ្តួចផ្តើមរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ បានប្រារព្ធធ្វើនៅថ្ងៃទី ១៤ខែមិថុនា ដែលមានរយៈពេល១០ថ្ងៃ។

 

មហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំនេះធ្វើក្រោមប្រធានបទ "ទីក្រុងនៃភាពយន្ត" ដែលមានវណ្ណកម្មភាពយន្តចំនួនជាង ៣៧00រឿងនៃប្រទេសនិងតំបន់ចំនួន ១០៥ បានចុះឈ្មោះចូលរួមការប្រកួតប្រជែងនេះ។ បន្ទាប់ពីការជ្រើសរើស មានវណ្ណកម្មភាពយន្តចំនួន៥០រឿងនៃប្រទេសនិងតំបន់ចំនួន២៩ចូលរួមប្រកួតយកជ័យលាភី ក្នុងនោះ  មានភាពយន្តចំនួន ៣៨ រឿងបានចាក់បញ្ចាំងជាលើកដំបូងលើពិភពលោក ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស