ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូល G7 បើកធ្វើខណៈមានសំឡេងប្រឆាំងតវ៉ាយ៉ាងច្រើន
2024-06-14 12:07:51cri
Share with:

      កិច្ចប្រជុំកំពូល G7 បានបើកធ្វើកាលពីថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី។ សកម្មភាពបាតុកម្មជាច្រើនក៏បានកើតមាននៅតំបន់ជុំវិញទីតាំងរៀបចំកិច្ចប្រជុំកំពូលនាថ្ងៃដដែលនោះផងដែរ ។

កិច្ចប្រជុំកំពូលនេះបានធ្វើការពិភាក្សាជុំវិញការប៉ះទង្គិចរស្ស៊ី-អ៊ុយក្រែន ស្ថានការណ៍នៅតំបន់ហ្កាហ្សា បម្រែបម្រួលអាកាសធាតុ ភាពឆ្លាតវៃសិប្បនិម្មិត និងបញ្ហាផ្សេងៗទៀត។ ក្រៅពីថ្នាក់ដឹកនាំនៃប្រទេស G7 ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាង ១០ និងអង្គការអន្តរជាតិមួយចំនួន ។ នៅថ្ងៃដដែល ក្រុមបាតុករជាច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុង Brindisi ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រពីទីតាំងរៀបចំកិច្ចប្រជុំកំពូល ដើម្បីរិះគន់ ប្រទេស G7 ដែលមិនបានចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយបញ្ហាប្រឈមសកល។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស