ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនអះអាងថា កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពាររវាងហ្វីលីពិននិងអាមេរិកមិនត្រូវបំផ្លិចបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ទេ
2024-06-14 17:22:47cri
Share with:

រសៀលថ្ងៃទី១៤ខែមិថុនា លោកវរសេនីយ៍ឯក Zhang Xiaogang អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិននិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសព័ត៌មានអំពីបញ្ហាយោធានាពេលថ្មីៗនេះ ។

អ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ កងម៉ារីនហ្វីលីពីននិងអាមេរិកបានធ្វើសមយុទ្ធយោធាស្តីពីប្រតិបត្តិការផ្តល់ជំនួយតាមអាកាស ភាគីហ្វីលីពីនបានប្រកាសថាវាគឺជាការកំញើញចំពោះអ្នកដែលចង់សាកល្បងជាំមួយសន្តិសុខក្នុងតំបន់របស់យើង ហើយក៏មានព័ត៌មានផ្សាយថា ដ្រូន MQ-9A "Reaper" របស់សហរដ្ឋអាមេរិកបានបំពេញបេសកកម្មចែករំលែកការណ៍សម្ងាត់នៅក្នុងប្រទេសហ្វីលីពីន។ តើប្រទេសចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

លោក Zhang Xiaogang បានថ្លែងថា ប្រទេសចិនផ្តួចផ្តើមជាប់រហូតមកថា កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារអន្តរប្រទេសមិនត្រូវសំដៅចំពោះភាគីទី៣ទេ  ហើយក៏មិនត្រូវបំផ្លិចបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ដែរ។ ពាក្យសម្តីនិងទង្វើពាក់ព័ន្ធរបស់ហ្វីលីពីននិងសហរដ្ឋអាមេរិកបានបញ្ជាក់ជាម្តងទៀតថា  តើនរណាកំពុងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធានៅសមុទ្រចិនខាងត្បូងហើយតើនរណាជាអ្នកធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ឡើងកម្តៅ។ ប្រទេសចិនមិនដែលគំរាមកំហែងដល់នរណាទេ តែក៏មិនខ្លាចការគំរាមកំហែងរបស់អ្នកណានោះឡើយ ប្រទេសចិននឹងគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្ររបស់ខ្លួនយ៉ាងដាច់ខាត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស