ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាគន្លង១.៥លើកទី២រវាងប្រទេសចិននិងអាមេរិកបានបើកធ្វើ
2024-06-14 11:17:37cri
Share with:

ថ្ងៃទី១៣ ខែមិថុនា កិច្ចសន្ទនាគន្លង១.៥លើកទី២រវាងប្រទេសចិននិងអាមេរិកដែលសហការរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងសមាគមអាស៊ីនៃសហរដ្ឋអាមេរិកបានបើកធ្វើនៅក្រុងប៉េកាំង ភាគីទាំង២បានផ្លាស់ប្តូរមិតយោបល់ដោយស្មោះត្រង់ ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនាជុំវិញប្រធានបទ “ផ្តោតសំខាន់ទៅលើបញ្ហាពិភាក្សាគន្លឹះនិងជាបន្ទាន់ បង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរនិងសហប្រតិបត្តិការ”។តំណាងចិននិងអាមេរិកប្រហែល៣០រូបដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលតំបន់ សកលវិទ្យាល័យ ធនាគារគំនិតនិងលោកSantonសហប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាស៊ីនៃសហរដ្ឋអាមេរិកបានអញ្ជើញចូលរួម។

ភាគីទាំង២បានសម្គាល់ថា ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកគឺសមស្របទៅនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ ក៏សមស្របទៅនឹងការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។ភាគីទាំង២ត្រូវតែប្រកាន់ខ្ជាប់នូវការរួមរស់នៅដោយសន្តិសហវិជ្ជមាន ចៀសវាងការប៉ះទង្គិចនិងបដិបក្ខ បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនា បង្កើនការយល់ដឹងពីគ្នានិងកសាងទំនុកចិត្តទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ សុខាភិបាលនិងភាពវៃឆ្លាតសិប្បនិម្មតកាន់តែស៊ីជម្រៅ ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូររវាងយុវវ័យ។ភាគីទាំង២យល់ព្រមបន្តធ្វើឱ្យកិច្ចសន្ទនានិងការផ្លាស់ប្តូរកាន់តែស៊ីជម្រៅ ដើម្បីខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស