ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខិតខំបណ្តុះបណ្តាលធនធានមនុស្ស ធ្វើការច្នៃប្រឌិតថ្មីតាមរយៈការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ!លិខិតឆ្លើយតបរបស់លោកXiJinpingលើកទឹកចិត្តយ៉ាងខ្លាំងដល់បុគ្គលិកផ្នែកអប់រំនិងធ្វើការនៅសកលវិទ្យាល័យ
2024-06-14 14:51:46cri
Share with:

នាពេលថ្មីៗនេះ លោកXiJinpingប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់លោកYaoQizhiបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននិងជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យTsinghua ដោយសង្ឃឹមថា លោកអាចប្រកាន់ខ្ជាប់បំណងដើមនិងបេសកកម្មរបស់ខ្លួន ព្រមទាំងប្រើឧត្តមភាពរបស់ខ្លួន ដើម្បីរួមចំណែកថ្មីសម្រាប់ការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់និងកសាងប្រទេសខ្លាំងផ្នែកអប់រំនិងបច្ចេកវិទ្យា។ការលើកទឹកចិត្តរបស់លោកXiJinpingបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចំពោះការងារបណ្តុះបណ្តាលធនធានមនុស្សនិងក្តីសង្ឃឹមចំពោះការងារអប់រំថ្នាក់ឧត្តមសិក្សា។បុគ្គលិកផ្នែកអប់រំទាំងឡាយបានលើកឡើងថា នឹងខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនក្នុងបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេសខ្លាំងនិងស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ព្រមទាំងខិតខំចារទំព័រថ្មីក្នុងយុគសម័យថ្មីនៃការកសាងប្រទេសខ្លាំងផ្នែកអប់រំ  បច្ចេកវិទ្យានិងធនធានមនុស្ស៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស