ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តវៃវូអើស៊ីនជាំងនិងសង្កត់ធ្ងន់ថា ត្រូវពង្រឹងមូលដ្ឋានគ្រឹះនិងធ្វើការងារក្នុងវិស័យបាល់ទាត់យុវជនឱ្យបានល្អ ព្រមទាំងលើកកម្ពស់កម្រិតអភិរក្សនិងបន្តវេនបេតិកភណ្ឌវប្បធម៌ដោយគ្រប់ជ្រុងជ្រោយ
2024-06-14 11:39:48cri
Share with:

លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចុះត្រួតពិនិត្យការងារលើវិស័យបាល់ទាត់យុវជននិងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅភូមិភាគស្វយ័តវៃវូអើស៊ីនជាំង ពីថ្ងៃទី១០ដល់១២ខែមិថុនា ។ លោកស្រីបានសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រនិងអនុវត្តគំនិតវប្បធម៌របស់លោក Xi Jinpingឱ្យបានស៊ីជម្រៅ អនុវត្តយ៉ាងប្រាកដប្រជានូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់អគ្គលេខាធិការលោក Xi Jinpingស្តីពីការងារបាល់ទាត់ ធ្វើការងារក្នុងវិស័យបាល់ទាត់យុវជនឱ្យបានល្អ ព្រមទាំងបន្តបង្កើនការអភិរក្សនិងការប្រើប្រាស់នូវវត្ថុបុរាណនិងបេតិកភណ្ឌវប្បធម៌ ធ្វើឱ្យមនសិការសហគមន៍ប្រជាជាតិចិនមានភាពកាន់តែរឹងមាំ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស