ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបោះពុម្ពផ្សាយ «ផែនការមេស្តីពីការកសាងសមត្ថភាពក្រុមថ្នាក់ដឹកនាំគណបក្សនិងរដ្ឋាភិបាលទូទាំងប្រទេសចិនឆ្នាំ២០២៤-២០២៨»
2024-06-14 11:37:11cri
Share with:

ថ្មីៗកន្លងទៅនេះ ការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបោះពុម្ពផ្សាយ «ផែនការមេស្តីពីការកសាងសមត្ថភាពក្រុមថ្នាកដឹកនាំគណបក្សនិងរដ្ឋាភិបាលទូទាំងប្រទេសចិនឆ្នាំ២០២៤-២០២៨» ព្រមទាំងចេញសេចក្តីជូនដំណឹងដោយតម្រូវឱ្យក្រសួង-ស្ថាប័ននិងរដ្ឋបាលតំបន់នានាអនុវត្តយ៉ាងប្រាកដប្រជាតាមស្ថានការណ៍ជាក់ស្តែង។

«ផែនការមេ»បានលើកឡើងពីការប្រកាន់ខ្ជាប់នូវការណែនាំនៃគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីគ្រោងផែនការជាប្រព័ន្ធជុំវិញបេសកកម្មថ្មីរបស់បក្សស្តីពីការកសាងសមត្ថភាពក្រុមថ្នាក់ដឹកនាំ គណបក្សនិងរដ្ឋាភិបាលទូទាំងប្រទេសចិនឆ្នាំ២០២៤-២០២៨ វាគឺជាឯកសារមានលក្ខណៈណែនាំសម្រាប់ការជំរុញការកសាងសមត្ថភាពក្រុមថ្នាក់ដឹកនាំគណបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ប្រកបដោយគុណភាពខ្ពស់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស