ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម
2024-06-13 17:33:38cri
Share with:

លោក Wang Huning  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដែលដឹកនាំដោយលោកNguyễn Trọng Nghĩa សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការនៃលេខាធិការរដ្ឋានមជ្ឈិមបក្សនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនាថ្ងៃទី១៣ខែ មិថុនា។

លោក Wang Huning បានគូសបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិននិងលោកNguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានរួមគ្នាប្រកាសពីការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្ត ដោយបានកំណត់ពីឋានៈថ្មីនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ។ ប្រទេសចិននិងវៀតណាមគួរប្រកាន់ខ្ជាប់នូវការដឹកនាំជាយុទ្ធសាស្រ្តរបស់អគ្គលេខាធិការបក្សទាំងពីរ ជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមមានភាពកាន់តែស៊ីជម្រៅនិងកាន់តែប្រាកដប្រជា។

ជាការឆ្លើយតប លោក Nguyễn Trọng Nghĩa បានថ្លែងថា  វៀតណាមសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះភាគីចិនដែលបានប្រកាន់ខ្ជាប់ការជំរុញទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរដោយអនុលោមតាមស្មារតីនិងគោលការណ៍សម"មិត្តនិងបងប្អូន" ។ប្រទេសវៀតណាមប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវគោលការណ៍ចិនតែមួយ ប្រឆាំងនឹង “ តៃវ៉ាន់ឯករាជ្យ”ទោះតាមទម្រង់ណាក្តី ហើយគាំទ្រប្រទេសចិនដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញសន្តិភាពនិងវឌ្ឍនភាព សមភាពនិងយុត្តិធម៌របស់ពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស