ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលកូរ៉េខាងត្បូងរំលឹកឡើងវិញពីការមិនទទួលយកការផ្តួចផ្តើមគំនិតរបស់ជប៉ុនស្តីពីអធិបតេយ្យភាពលើកោះTokdo
2024-06-13 15:10:35cri
Share with:

កាលពីថ្ងៃទី១២ខែ មិថុនា ក្រសួងការបរទេសកូរ៉េខាងត្បូងបានថ្លែងអំពីករណីដែលរដ្ឋាភិបាលជប៉ុនប្រឆាំងសកម្មភាពរបស់នាវាកូរ៉េខាងខាងត្បូងនៅជុំវិញដែនសមុទ្រកោះ Tokdo កាលពីពេលថ្មីៗនេះថា  មិនទទួលយកជាដាច់ខាតនូវការផ្តួចផ្តើមគំនិតរបស់ភាគីជ៉ប៉ុនស្តីពីអធិបតេយ្យភាពលើកោះTokdo។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃដដែលនោះថា កោះTokdoជាទឹកដីមានស្រាប់របស់កូរ៉េខាងត្បូងមិនថាគិតពីប្រវត្តិសាស្រ្ត ភូមិសាស្រ្តឬច្បាប់អន្តរជាតិនោះឡើយ ទាក់ទងនឹងការផ្តួចផ្តើមមិនស្របច្បាប់របស់ភាគីជប៉ុនស្តីពីអធិបតេយ្យភាពលើកោះTokdo រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការប្រឆាំងយ៉ាងដាច់ខាត ។

គួរបញ្ជាក់ថា កោះTokdo ស្ថិតនៅលំហសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ   មានផ្ទៃក្រឡាប្រហែល០,១៨គីឡូម៉ែត្រការ៉េ ។ កូរ៉េខាងត្បូង កូរ៉េខាងជើងនិងប្រទេសជប៉ុនសុទ្ធតែប្រកាសពីអធិបតេយ្យភាពលើកោះមួយនេះ ។ បច្ចុប្បន្ន កូរ៉េខាងត្បូងបានគ្រប់គ្រងជាក់ស្តែងលើកោះនេះ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស