ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហភាពអឺរ៉ុបគ្រោងនឹងយកពន្ធប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នចំពោះការនាំចូលរថយន្តអគ្គីសនីរបស់ប្រទេសចិន
2024-06-13 15:21:12cri
Share with:

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី១២ខែមិថុនាថា ប្រទេសចិនបានចាប់អារម្មណ៍ថានៅថ្ងៃទី១២ខែមិថុនា គណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសពីសេចក្តីសម្រេចចិត្តជាបឋមស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធនរថយន្តអគ្គីសនីរបស់ប្រទេសចិន  ហើយគ្រោងនឹងយកពន្ធប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នចំពោះរថយន្តអគ្គីសនីដែលនាំចូលពីប្រទេសចិន។

ភាគីសហភាពអឺរ៉ុបមិនអើពើនឹងការពិតនិងបទប្បញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក មិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លាជាច្រើនលើកច្រើនសារបស់ភាគីចិន មិនគិតពីការអំពាវនាវនិងការដាស់តឿនរបស់រដ្ឋាភិបាលនិងមជ្ឈដ្ឋានឧស្សាហកម្មនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបជាច្រើន ធ្វើអ្វីតាមតែតាមទំនើងចិត្ត ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ មជ្ឈដ្ឋានឧស្សាហកម្មប្រទេសចិនអស់សង្ឈឹមយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។ ប្រទេសចិននឹងបន្តតាមដានយ៉ាងដិតដល់នូវដំណើរវិវត្តន៍នៃរឿងនេះ ព្រមទាំងចាត់នូវរាល់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងដាច់ខាតចំពោះផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស